Full width home advertisement

Post Page Advertisement [Top]

* វត្ថុត្រូវមាន៖

– ចេកដែលមានអាយុប្រមាណ៣ខែ
– កាំបិត និងក្តាសម្រាប់ហាន់, កំបោរស្លាម្លូ, អង្កាមដុតលាយដី និងកំទេចស្លឹកឈើ
– ថង់ប្លាស្ទិចខ្មៅ ១តឹក x ២តឹក និងត្រូវចោះរន្ធខ្លះផង។

* វិធីធ្វើ៖
– ជីកកាត់យកគល់ចេកដែលមានអាយុ៣ខែ ឬលើសនេះបន្តិច រួចពុះវាជា២ចំណែកប៉ុនគ្នា។
– យកគល់មួយចំហៀងមកពុះជា៣-៤ផ្នែកស្មើរៗគ្នាទៀត (អាស្រ័យទៅទាមទំហំគល់) ដោយចំណែកនីមួយៗមានទំហំមុខប្រមាណ ៥សង់ទីម៉ែត្រ និងមានពន្លកភ្នែកសម្រាប់លូតលាស់។
– លាយកំបោរស្លាម្លូ១ខាំជាមួយទឹក៥លីត្រ រួចយកគល់ចេកខាងលើយកទៅត្រាំរយៈពេល៥នាទីដើម្បីសម្លាប់មេរោគផ្សិត។
– យកល្បាយដីខាងលើដាក់ចូលក្នុងថង់ពាក់កណ្តាល រួចដាក់ចំណិតគល់ចេកចូលដោយដាក់ផ្នែកខាងភ្នែករបស់វាមកខាងលើ។
– បន្ទាប់មកយកល្បាយដីមកលប់ពីលើដល់ពេញថង់ ហើយត្រូវស្រោចទឹករាល់ថ្ងៃរយៈពេល៤៥ថ្ងៃយើងអាចយកកូនវាទៅដាំបានហើយ។



from WordPress http://bit.ly/2Ag42gu

No comments:

Post a Comment

Bottom Ad [Post Page]