Full width home advertisement

Post Page Advertisement [Top]

៣.Menusនៅក្នុងកម្មវិធីPhotoshop

កាលពីមេរៀនមុនៗ យើងបានលើកយកមីនុយនៅក្នុងកម្មវិធីPhotoshopមួយចំនួនមកបង្ហាញរួចមកហើយ។ ឥលូវនេះ យើងនឹងធ្វើការបង្ហាញអំពីការប្រើប្រាស់មីនុយទាំងអស់នេះ។

File

ជាទូទៅ ក្នុងមីនុយFileវាធ្វើការប្រតិបត្តិនូវការងារសំខាន់ៗ ដូចជា បើកឯកសារ, រក្សារទុកឯកសារ, បិទឯកសារ, បិទកម្មវិធី រួមទាំងប្រតិបត្តិការមួយចំនួនទៀត សំរាប់ធ្វើការ នាំចេញ និងនាំចូលឯកសារក្នុងកម្មវិធី។


Edit

ជាទូទៅ ក្នុងមីនុយEditប្រើសំរាប់Copy, Cut,និងPaste។ វាថែមទាំងអាចអោយអ្នក កំណត់Transform Layerនិង កំណត់Color Spaces។


Image

មីនុយImageប្រើសំរាប់កំណត់លក្ខណៈទៅអោយរូបភាព រួមទាំងeffectsទៅអោយរូបភាពផងដែរ ដែលមាននៅក្នុងAdjustment Palette។


Layer

មីនុយLayerប្រើសំរាប់កំណត់លក្ខណៈទៅអោយLayersនិងSmart Objectsដែលមាននៅក្នុងLayer Pallete។


Select

មីនុយSelectប្រើសំរាប់ក្នុងការSelectដូចជាSelect, Deselect, Reselect, Inverse, Save Selection, Load Selectionជាដើម។


Filter

មីនុយFilterប្រើសំរាប់ធ្វើការមុខងារពិសេសជាច្រើន ដែលអាចមានស្រាប់(build-in filters)និង បញ្ចូល(installed or third-party filters)ផងដែរ។ មុខងារពិសេសទំាងអស់នេះមានដូចជា ធ្វើអោយរូបភាពព្រាល, រូបភាពបែក, រូបភាពម៉ត់ រឺ អាចប្រែក្លាយជារូបគំនូរជាដើម។


View

មីនុយViewផ្តល់នូវការកំណត់ជាច្រើន ដើម្បីធ្វើការបង្ហាញនូវមុខងារមួយចំនួន ដូចជា បង្ហាញរឺលាក់នូវបន្ទាត់ក្នុងកម្មវិធី, បង្ហាញជាបន្ទាត់ៗដូចក្រឡាសៀវភៅ ជាដើម។


Window

មីនុយWindowអាចអោយអ្នកបង្ហាញរឺលាក់ផ្ទាំងWindowsនិងPalettesជាក់លាក់ណាមួយ។ យើងក៏អាចរៀបចំផ្ទាំងWindowsនិងPalettesក្នុងកម្មវិធីផងដែរ។



from WordPress https://ift.tt/2PpPUWT

No comments:

Post a Comment

Bottom Ad [Post Page]