ឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់រូប តែងចង់ឃើញកូនដែលចិញ្ចឹមផ្ទាល់ដៃ ធំធាត់ ដោយភាពវៃឆ្លាត និងរស់នៅមានសីលធម៌ល្អ។ ផ្ទុយមកវិញ បើកូនៗខ្លះ ដែលមិនបានសមដូចបំណងរបស់អ្នកទេ សូមកុំអាលខឹងសម្បារក្មេងអី។
រូបតំណាង
ដើម្បីជួយកែតម្រូវឲ្យកូនអ្នក ក្លាយជាក្មេងល្អវិញ សូមងាកមកមើលសកម្មភាពមួយចំនួនរបស់អ្នកដែលមានឥទ្ធិពលលើការគិតរបស់កុមារ។
១. ប្រសិនជាកូនរបស់អ្នកតែងតែមានចេតនារំខានដល់អ្នក នោះមានន័យថាអ្នកពុំបានផ្ដល់ភាពកក់ក្ដៅដល់គេឡើយ។ ដូចនេះ គេក៏មករកភាពកក់ក្ដៅនេះដោយខ្លួនឯងពីអ្នក។
រូបតំណាង
២. នៅពេលដែលកូនអ្នកស្រាប់តែរៀនចេះកុហក នោះមានន័យថា អ្នកធ្លាប់មានទង្វើនេះ ទើបគេរៀនតាម។
រូបតំណាង
៣. នៅពេលដែលកូនខ្វះជំនឿចិត្ត មានន័យថា អ្នកផ្ដល់គំនិតដល់គេច្រើនជាងការលើកទឹកចិត្ត។
៤. នៅពេលដែលកូនអ្នកពុំហ៊ានប្រឈមមុខដោយខ្លួនឯង នោះមានន័យថានៅពេលដែលគេនៅតាំងពីតូច អ្នកតែងតែស្ដីបន្ទោសឲ្យគេនៅចំពោះមុខមហាជន។
រូបតំណាង
៥. នៅពេលដែលកូនអ្នកប្រែជាពុំក្លាហាន មានន័យថាអ្នកតែងតែជួយដោះស្រាយគេគ្រប់រឿង ទើបធ្វើឲ្យគេកំសាក។
៦. នៅពេលដែលកូនអ្នកកើតមានចិត្តច្រណែនច្រើន មានន័យថាអ្នកចូលចិត្តយកកូនអ្នកដទៃមកប្រៀបនឹងកូនរបស់ខ្លួន។
រូបតំណាង
៧. នៅពេលដែលកូនរបស់អ្នកតែងតែខឹង មានន័យថាអ្នកផ្ដល់ការសរសើរ និងលើកទឹកចិត្តដល់គេមិនបានគ្រប់គ្រាន់។
៨. នៅពេលដែលកូនគ្មានសុជីវធម៌ មានន័យថាអ្នកធ្វើគំរូឲ្យគេមើលមុន ទើបគេរៀនតាមអ្នកពីក្រោយ។
from WordPress https://ift.tt/2T1IYpt





No comments:
Post a Comment